សាលាបឋមសិក្សាវាលធ្មារ ការអប់រំប្រកបដោយគុណភាព បរិយាបន្ន សមធម៌ និងលើកកម្ពស់គុណភាពការសិក្សាសម្រាប់កុមារគ្រប់រូបក្នុងសហគមន៍។
សាលាបឋមសិក្សាវាលធ្មារ ការអប់រំប្រកបដោយគុណភាព បរិយាបន្ន សមធម៌ និងលើកកម្ពស់គុណភាពការសិក្សាសម្រាប់កុមារគ្រប់រូបក្នុងសហគមន៍។
សូមស្វាគន៍មកកាន់គេហទំព័រផ្លូវការរបស់សាលាបឋមសិក្សាវាលធ្មារ។ សូមសិក្សាអំពីបន្ថែម តាមរយៈព័ត៌មានខាងក្រោមនេះ គ្រប់ព័ត៌មាន និងទិន្នន័យនានាក្នុងគេហទំព័រនេះត្រូវបានរក្សាសិទ្ធ។
ចក្ខុវិស័យរបស់សាលាបឋមសិក្សាវាលធ្មារគឺ កុមារា កុមារីនៅក្នុងសហគមន៍ទាំងអស់ និងទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនប៉ិនប្រសប់និង ឥរិយាបថ ក្រមសីលធម៌ដ៏ល្អ ប្រកបដោយសមធម៌ និងទទួលបានការលូតលាស់ផ្នែកផ្លូវកាយ ផ្លូវចិត្ត បញ្ញា និងស្មារតីដោយគ្មានអំពើហឹង្សាគ្រប់ទម្រង់ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។
វត្ថុបំណងរយៈពេលវែងសាលាបឋមសិក្សាវាលធ្មារ គឺការអភិវឌ្ឍកុមារក្នុងសហគមន៍លើគ្រប់វិស័យ និងបណ្ដុះស្មារតី កុមារា កុមារី គ្រប់រូបឱ្យមានមនសិការស្នេហាជាតិ មោទនភាពជាតិ សីលធម៌ល្អ និងគុណធម៌ខ្ពស់ ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងសហគមន៍របស់ខ្លួន ។
បេសកកម្មរបស់សាលាបឋមសិក្សាវាលធ្មារ គឺ
តម្លាភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជានិច្ច។
មានទំនាក់ទំនងល្អជាមួយសហគមន៍ សប្បុរសជន ជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសាលាឱ្យកាន់តែមានភាពរីកចម្រើន។
បង្កើនការលើកកម្ពស់ ការរៀន និងបង្រៀន តាមគោលវិធីសិស្សមជ្ឈមណ្ឌល។
បរិយាបន្ន សមធម៌ និងសមភាពយេនឌ័រ។
នាយកសាលាបឋមសិក្សាវាលធ្មារ
"កុមារកម្ពុជាគ្រប់ រូបមានឱកាសស្មើភាពគ្នា ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពស្របតាមរដ្ឋធម្មនុញ្ញ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ ពោលគឺគោលការណ៍មិនរើសអើងអំពីស្ថានភាពសង្គម ភូមិសាស្ត្រ ជនជាតិ សាសនា ភាសា ភេទ និងកាយសម្បទា។ ខ្ញុំសង្ឃឹមទុកថា នៅពេលដែលសិស្សបានបញ្ចប់ការសិក្សារបស់ខ្លួន ពួកគេនឹងមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព គុណធម៌ និងសីលធម៌ល្អ ស្របតាមស្តង់ដាមួយសមស្រប ព្រមទាំងអាចជាទុនសម្រាប់បន្តការសិក្សាទៅថ្នាក់លើបាន និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ នាពេលអនាគត ។ "
ដៃគូសហការ